khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ។បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ស្ថិតនៅក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរួមដំណើរដោយលោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុក និងអ្នកចូលរួម ចំនួន១២នាក់។លោកជំទាវបានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹក របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ស្មៀន និងមន្ត្រីទាំងអស់។ ក្រោយពីបានស្តាប់របាយការណ៏របស់លោកមេឃុំរួច លោកជំទាវបានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អ។ជាពិសេសលោកជំទាវសំណូមពរអាជ្ញាធរ យកចិត្តទុក្ខដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ចូលរួមថែរក្សាសុខភាព អនាម័យ នៅតាមគ្រួសារ និងត្រូវអនុវត្ត៣ការពារ ៣កុំ។ក្នុងពិធីសំណេះសំណាលនេះលោកជំទាវ បានផ្តល់ តេស្តរកមេរោគកូវីត_១៩ ជាអំណោយ របស់សម្តេចប្រធាន ០៣ប្រអប់ ម៉ាស់ចំនួន ០៥ប្រអប់ និង ផ្តល់ថវិកាមួយចំនួនដល់សមាជិក ចូលរួមផងដែរ។ បន្ទាប់មកលោកជំទាវ និងសមាជិកទាំងអស់បានបន្តដំណើរទៅមើល ការកសាងជណ្តើរឡើងលើភ្នំត្បែង ដែលជាការចូលរួមពីសមាគមព្រហ្មវិហាធម៌វិបស្សនា និងសប្បុរសជន។ក្នុងដំណើរឆ្លងកាត់ លោកជំទាវក៏បាន ចូលផ្តល់តេស្តរបស់សម្តេច ដល់សាលាឃុំចំរើនចំនួន០៣ប្រអប់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ